ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សា និងឈ្វេងយល់ពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ក្នុងនោះរួមមាន វិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វិស័យគយនិងរដ្ឋាករ វិស័យពន្ធដារវិស័យរតនាគារ វិស័យធនាគារ និងការងារសវនកម្មនៅថ្នាក់ក្រោមជាតិ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៩ ខែកុម្ភះ ឆ្នាំ ២០២៥

ព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥
លោក អ៉ិម​ អេណេ អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត តំណាង លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងឈ្វេងយល់ពាក់ព័ន្ធទៅនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ក្នុងនោះរួមមាន វិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វិស័យគយនិងរដ្ឋាករ វិស័យពន្ធដារវិស័យរតនាគារ វិស័យធនាគារ និងការងារសវនកម្មនៅថ្នាក់ក្រោមជាតិ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត នឹងមានការញ្ជើញចូលរួមពី លោក អភិបាលរងខេត្ត លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត លោកប្រធានសាខាពន្ធដាខេត្ត លោកប្រធានរតនាគារខេត្ត លោកស្រីនាយិកាធនាគារជាតិនៃកម្ពុជាខេត្ត

ព័ត៌មានទាក់ទង